គុណវិបត្តិពីគ្រោះអវិជ្ជា
ពាក្យ៧
មិនចេះវិជ្ជា ដូចមនុស្សខ្វាក់
មិនឃើញគ្រោះថ្នាក់ ចំពោះមុខ
ជាឈើខ្មូតស៊ី ងាយបាក់ពុក
ជំងឺទូរទុក្ខ រីងរៃក្រៃ។
មិនចេះវិជ្ជា ខ្មាស់គេឯង
ក្នុងខ្លួនចំបែង រាល់យប់ថ្ងៃ
ស្មារតីងាយខ្លាច ងាយឆាប់ភ័យ
ខ្វះការឈ្លាសវៃ ពិចារណា។
មិនចេះវិជ្ជា មិនសមរម្យ
អាប់ដល់សង្គម ដល់គ្រួសារ
ក្មានសិរីសួស្តី គ្មានប្រាជ្ញា
ស្រួលងាយក្នងការ គេបោកបាន។ (ត)
(ដកស្រង់ចេញពីសម្លេង សាដៀវរបស់លោកម៉ៅអាយុទ្ធ)
ឆ្លើយតប